logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង
113
03-November-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តសៀមរាប៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការជំរុញដល់លេខាធិការដ្ឋាន ធ្វើកិច្ចសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ រួមនឹងរដ្ឋបាលក្រុង ស្រុក ក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤ នៅតាមបណ្តាក្រុង ស្រុក ដើមី្បយកទៅធ្វើការបង្ហាញជូនបងប្អូន នៅក្នុងវេទិកាឆ្នាំ២០២៥ខាងមុខនេះ។


ការលើកឡើងបែបនេះ ក្នងឱកាសឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវ ជាសមាជិក​ សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាគណៈអភិបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងរដ្ឋបាលក្រុង ស្រុកចូលរួមផងដែរ។


ក្នុងនោះផងដែរ ឯកឧត្តម លី សំរិទ្ធ បានធ្វើការវាយតម្លៃខ្ពស់ អំពីរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២៥ ដែលមានគ្រប់សកម្មភាព លទ្ធផលដែលគ្រប់មន្ទីរ ស្ថាប័ន អង្គភាព និង រដ្ឋបាលក្រុង ស្រុក អនុវត្តប្រចាំខែ ប្រកបដោយមោទនៈទៀតផង ។ ឯកឧត្តមប្រធាន បានជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការធើ្វបច្ចុប្បន្ន ភាពនៃកំណើនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវពីមួយឆ្នាំទៅមួយឆ្នាំ ។


ឯកឧត្តមប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍ណែនាំបន្ថែមដល់គណៈអភិបាលក្រុង ស្រុក អធិការនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ត្រូវធ្វើកិច្ចសហការគ្នា ក្នុងការចុះស្រង់ធ្វើស្ថិតិប្រជាពលរដ្ឋ ដើមី្បធ្វើការផ្ទៀងផ្ទាត់តួលេខឱ្យច្បាស់លាស់ពីកំណើនរបស់ប្រជាពលរដ្ឋ ។ ម៉្យាងទៀត គួររៀបចំ បើកយុទ្ធនាការ លើការងារអត្រានុកូលដ្ឋាន ដើមី្បបញ្ចប់នូវបងប្អូនប្រជាពលរដ្ឋគ្មានសំបុត្រកំណើតតទៅទៀត នៅក្នុង ខេត្តសៀមរាបទាំងមូល៕


ឆ្លងតាមការអនុម័តទៅលើរបៀបវារៈរួចមកអង្គប្រជុំទាំងមូលបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់លើចំណុចដែលបានគ្រោងទុករួចមក ។បន្ថែមលើនេះទៀតលោក នាក់ ណេរ៉ុន ក៏បានជំរុញដល់អង្គភាពជំនាញ និងមន្ទីរពាក់ព័ន្ធសហការណ៍រួមគ្នា ធ្វើការពិនិត្យឡើងវិញពីវិស័យអភិបាលកិច្ចល្អ ដោយក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយភាព ជឿជាក់ ឈ្លាសវៃ ឆន្ទៈខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើមី្បកំណើនការងារ សមធម៌ ប្រសិទ្ធិភាពនិងចីរភាពនៅកម្ពុជា មានការងារអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោត លើការកែទម្រង់ និង ការពង្រឹងអភិបាលកិច្ច និង ការធ្វើទំនើបកម្មរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ ។ 


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ