logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ី សំណាង ណែនាំដល់ក្រុមហ៊ុនដេញថ្លៃបាន ត្រូវពន្លឿនការសាងសង់ និងជម្រុញឱ្យអាជ្ញាធរឃុំ ចុះតាមដានត្រួតពិនិត្យគុណភាពបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង
35
17-July-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ណែនាំ និងជម្រុញដល់ក្រុមហ៊ុនដែលទទួលការដេញថ្លៃបាន ត្រូវរ៉ូតរះពន្លឿនការស្ថាបនាសាងសង់ឱ្យបានឆាប់រហ័ស ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ឆាប់បានទទួលផល និងយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។


ការថ្លែងណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះពិនិត្យ និងសង្កេតក្នុងដំណើរការបើកសំណើដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់ ដែលបានប្រព្រឹត្តទៅ នៅឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។


ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានសង្កត់ធ្ងន់ថា ចំពោះក្រុមហ៊ុនដែលដេញថ្លៃបាននៅថ្ងៃនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការសាង សង់ឱ្យបានត្រឹមត្រូវទៅតាមស្តង់ដាបច្ចេកទេស ជាពិសេសមិនត្រូវអនុវត្តឱ្យខុសពីកិច្ចសន្យានោះឡើយ ដើម្បីធានាឱ្យសមិទ្ធផលផ្លូវដែលធ្វើរួចទាំងនោះមានភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងជម្រុញបន្ថែមដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ចុះតាមដាន និងត្រួតពិនិត្យដំណើរការសាងសង់ ឬការស្ថាបនាផ្លូវរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិឱ្យបានជាប់ជាប្រចាំ។ ព្រោះការចុះពិនិត្យផ្ទាល់ពីសំណាក់អាជ្ញាធរមូលដ្ឋាន គឺដើម្បីធានាថា ក្រុមហ៊ុនពិតជាបានអនុវត្តទៅតាមកិច្ច សន្យា និងបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ ជៀសវាងការសាងសង់មិនគ្រប់លក្ខណៈបច្ចេក ទេស ដែលនាំឱ្យផ្លូវឆាប់ខូចខាតទៅវិញ ។


ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏ចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន ដែលទទួលបានសិទ្ធិសាងសង់នាពេលនេះ និងសង្ឃឹមយ៉ាងមុតមាំថា ទាំងក្រុមហ៊ុនសាងសង់ និងអាជ្ញាធរមូលដ្ឋាន នឹងសហការគ្នាបានល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែរីកចម្រើនប្រកបដោយគុណភាពខ្ពស់៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ