logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ណែនាំដល់សាខានិងអនុសាខាកាកបាទក្រហមនៅទូទាំងខេត្តកំពង់ស្ពឺឱ្យបង្កើនសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ស្របតាមទិសស្លោក«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
60
11-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ស្ពឺ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់សាខានិងអនុសាខាទាំង៩ស្រុកក្រុងឱ្យបង្កើនសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ស្របតាមទិសស្លោក«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ពិសេសនៅក្នុងខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ដែលធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នាសាលប្រជុំរដ្ឋបាលខេត្ត។ឯ


កឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកបាទក្រហមគឺជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ សកម្មភាពមនុស្សធម៌ដែលកាកបាទក្រហមបានធ្វើគឺជាកម្លាំងចូលរួមយ៉ាងធំធេងពីសប្បុរសជនក្នុងវិស័យរដ្ឋនិងឯកជនមកពីគ្រប់ទិសទី។រាល់សកម្មភាពមនុស្សធម៌ដែលកាកបាទក្រហមបានធ្វើគឺមិនប្រកាននិន្នានយោបាយឬពួជសាសន៍នោះទេ និយាយជារួមទីណាមិនទុក្ខលំបាក ទីនោះគឺមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជាមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។


ជាងនេះទៀត ឯកឧត្តមបណ្ឌិតបន្ថែមថា កាកបាទក្រហមកម្ពុជាតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ តាមរយៈមន្ត្រីស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា។តែទោះជាយ៉ាងនេះក្តី ភាពខ្វះចន្លោះរបស់មន្ត្រីកាកបាទក្រហមកម្ពុជា ទាំងថ្នាក់សាខានិងអនុសាខាក្រុងស្រុកនៅតែមាន ដូច្នេះយើងទាំងអស់គ្នា ក៏ត្រូវខិតខំបំពេញកែលម្អរបន្ថែមទៀតនូវចំណុចខ្វះខាតទាំងឡាយដែលមានកន្លងមក ត្រូវបង្កើនការយកចិត្តទុកដាក់និងចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីក្តាប់ឱ្យបានពីសុខទុក្ខនិងបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះ។


មួយវិញទៀត ការចាយវាយ ការប្រើប្រាស់ថវិការបស់កាកបាទ ក្រហមត្រូវធ្វើឱ្យបានចំគោលដៅ និងគោលការណ៍គ្រឹះនៃកាកបាទក្រហមកម្ពុជា ពោលគឺស្មោះត្រង់ និងតម្លាភាពក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ ដើម្បីបង្កើនជំនឿពីប្រជាពលរដ្ឋ សប្បុរសជន ក្នុងការបន្តគាំទ្រលើចលនា សកម្មភាព ក្នុងបុព្វហេតុមនុស្សធម៌ នៃកាកបាទក្រហមកម្ពុជាឱ្យបានកាន់តែរីកចម្រើន រឹងមាំ និងខ្លាំងក្លាបន្ថែមទៀត។


ដើម្បីមានមូលនិធិគ្រប់គ្រាន់សម្រាប់បន្តបេសកកម្មមនុស្សធម៌ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ