logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញក្នុងពិធីទទួល សិស្សនាយនគរបាល នាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី២០ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប
57
15-June-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

សៀមរាប ៖ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាសហអធិបតី ជាមួយលោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ ក្នុងពិធីប្រគល់-ទទួល សិស្សនាយនគរបាល នាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី២០ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកគ្រូនគរបាលជាតិ លោកនាយការិយាល័យដែលពាក់ព័ន្ធ និងសិស្សនាយនគរបាល នាយនគរបាលរង សរុបចំនួន ៧៦នាក់ ស្រី ១២នាក់ផងដែរ។


ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រគល់ និងទទួលសិស្សនាយនគរបាល នាយនគរបាលរង ដើម្បីអនុវត្តកម្មសិក្សាការងារជាក់ស្តែងនៅតាមបណ្តាអង្គភាពជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក សំដៅពង្រឹងសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ការងារវិជ្ជាជីវៈនគរបាល ឱ្យស្របតាមតម្រូវការនៃការបំពេញភារកិច្ចជាក់ស្តែង។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្វាគមន៍ និងផ្តាំផ្ញើដល់សិស្សកម្មសិក្សាទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈនគរបាល ព្រមទាំងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ សម្រាប់យកទៅអនុវត្តក្នុងអាជីពជាមន្ត្រីនគរបាលជាតិនាពេលអនាគត៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ