

នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញទទួលជួបលោកស្រី Stephanie Tan តំណាងអង្គការ Vital Strategies ដើម្បីពិភាក្សាលើការងារបណ្តុះបណ្តាលមន្ត្រីអត្រានុកូលដ្ឋាននៅថ្នាក់ក្រោមជាតិ និងការតភ្ជាប់ប្រព័ន្ធជូនដំណឹងកំណើតពីប្រព័ន្ធសុខាភិបាល ទៅកាន់ប្រព័ន្ធអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
ក្នុងជំនួបពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានាយកដ្ឋានរដ្ឋបាលសរុប លោកស្រីអនុប្រធាននាយកដ្ឋាន និងតំណាងអង្គការ Vital Strategies ផងដែរ។
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម





