logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
61
10-June-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងតម្រូវការត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីចំណុចបំបែកស្គន់ រហូតដល់ក្រុងកំពង់ចាម។  

 

ឯកឧត្តមអភិបាលខេត្ត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នាសម្របសម្រួលចរាចរណ៍ និងពង្រាយកម្លាំងការពារសុវត្ថិភាព ។ ក្រុមការងារត្រូវបែងចែកតួនាទីច្បាស់លាស់ក្នុងការរៀបចំកៅអីអង្គុយ ទឹកពិសា អាហារសម្រន់ និងការសម្របសម្រួលទីតាំងឈរជើង។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលត្រូវត្រៀមក្រុមគ្រូពេទ្យចល័ត និងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីប្រចាំការជួយសង្គ្រោះបឋមជានិច្ច។


ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ៧ (ពីវង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម) គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ខេត្តកំពង់ចាម ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនឱ្យកាន់តែលឿនរហ័ស។ 


ពិធីសម្ពោធជាផ្លូវការនេះ នឹងត្រូវប្រារព្ធធ្វើឡើង នៅថ្ងៃទី០៧ ខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយរំពឹងថានឹងមានសមាជិក សមាជិកា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងកុះករ រហូតដល់ប្រមាណ ៧,០០០ នាក់។


ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការកកស្ទះចរាចរណ៍ ឬការផ្អាកធ្វើដំណើរជាបណ្តោះអាសន្ននៅតាមបណ្តោយផ្លូវនេះ ក្នុងថ្ងៃប្រារព្ធពិធីខាងលើផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ