

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង តំណាងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន០៣ គ្រួសារ៖
១/ លោកអនុសេនីយ៍ឯក ផាត់ ប៊ុនថាត ឋានៈ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ត្រូវជាស្វាមីរបស់សព លោកស្រី ឈឹម ផល្លី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយជំងឺទឹកនោមផ្អែម នូវថវិកាចំនួន២,០០០,០០០៛ (ពីរលានរៀល)។
២/ លោកអនុសេនីយ៍ឯក ស្រី រ៉ា ឋានៈ អតីតអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច (បច្ចុប្បន្នចូលនិវត្តន៍) ត្រូវជាស្វាមីរបស់សព លោកស្រី ប៉ុល ឆេងអុី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយ ជំងឺគាំងបេះដូង នូវថវិកាចំនួន២,០០០,០០០៛ (ពីរលានរៀល)។
៣/ លោកស្រី នី សំណាង ត្រូវជាកូនបង្កើតរបស់សព លោកអនុសេនីយ៍ឯក ម៉ម ចន្នី ឋានៈ អតីតនាយរងផ្នែករដ្ឋបាលសរុប ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយ ជំងឺមហារីកសួត នូវថវិកាចំនួន៦,០០០,០០០៛ (ប្រាំមួយលានរៀល)៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង






