logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប
171
01-February-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅបរិវេណសាលាខេត្តសៀមរាប។


១. អំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប រួមមាន៖ ទឹកបរិសុទ្ធ ចំនួន ១.៣៨០កេស, អង្ករ ចំនួន ១០.៧៦៥គីឡូក្រាម, ទឹកក្រូច ចំនួន ២០១កេស, ពងមាន់រសជាតិដើមខ ចំនួន ៦០កេស, ពងមាន់រសជាតិដើម ចំនួន ១០០កេស, ខសាច់មាន់កំប៉ុង ចំនួន ១៣៩កេស, កន្ទេល ចំនួន ១៩៥, ក្រណាត់ ចំនួន ៨ដុំ, ភួយ ចំនួន ៧.០៥០, ទឹកត្រី ចំនួន ២៥៣យួរ, មុង ចំនួន ៥៩០, អំបិល និងប៊ីចេង ចំនួន ៣៩៩កញ្ចប់, ឃីត (សម្ភារសិក្សា) ចំនួន ១៨០កញ្ចប់, នំ ចំនួន ៣៦៤កេស, ត្រីខកំប៉ុង ចំនួន ៨០កេស, សៀវភៅ ចំនួន ១៨កេស, ថ្នាំដុសធ្មេញនសាប៊ូដុសខ្លួន និងម្សៅសាប៊ូ ចំនួន ១៣៤កញ្ចប់។


២. អំណោយប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តសៀមរាប រួមមាន៖ អាវក្រោះ ចំនួន ១០០អាវ, អាវចរាចរណ៍ ចំនួន ៥០០អាវ, ស្លាកអាវអក្សរ Police ចំនួន ៥០០ស្លាក និងខ្សែក្រវ៉ាត់នគរបាល ចំនួន ១០០ខ្សែ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ