logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្វែងយល់ពី អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ
2K
29-January-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្តម បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អគ្គាធិការដ្ឋាន មានភារកិច្ច ធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ លើកសំណើផ្អាកជាបណ្តោះអាសន្ននូវដីកា និងសេចក្តីសម្រេចនានារបស់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ។ 


ឯកឧត្តម បណ្ឌិត ទូច សុឃៈ បន្ថែមថា អគ្គាធិការដ្ឋាន ក៏មានភារកិច្ច ទទួលពាក្យបណ្ដឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការតាមសមត្ថកិច្ចដែលច្បាប់ ប្រគល់ឱ្យ លើកសំណើសុំបង្កើត ឬចូលរួមពិនិត្យ ស្រាវជ្រាវ និងដោះស្រាយបណ្ដឹងនានាជាមួយគណៈកម្មការ ចម្រុះអន្តរក្រសួងតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមសហការផ្តល់យោបល់តាមនីតិវិធី ក្នុងការលើកសរសើរ ជូនរង្វាន់ ដាក់វិន័យលើមន្ត្រីរាជការជាដើម។


ជាមួយគ្នានេះ អគ្គាធិការដ្ឋាន មានភារកិច្ចគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលក្រោមឱវាទ និងវាយតម្លៃស្នើសុំតែងតាំង ដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ ឬផ្លាស់ប្តូរភារកិច្ច លើកសរសើរ ឬដាក់វិន័យ តាមបែបបទ និងនីតិវិធី ដើម្បីដាក់ជូន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យសម្រេច សហការបណ្តុះបណ្តាលដល់មន្ត្រីរាជការក្រោមឱវាទអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ លើកិច្ចការ ជំនាញអធិការកិច្ច និងការពិនិត្យដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ពលរដ្ឋ និងជំរុញការអនុវត្ត។


ក្រៅពីនេះ អគ្គាធិការដ្ឋាន សហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកសំណើជូនរដ្ឋមន្ត្រី ពិនិត្យ សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីដែលមានកំហុសធ្ងន់ធ្ងរ អង្កេតស្រាវជ្រាវពីកំហុសរបស់មន្ត្រីរាជការ ស្ថិតក្នុងក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រមូល និងវិភាគព័ត៌មាន ដែលទាក់ទងដល់ការធ្វើអង្កេតស្រាវជ្រាវ និងធ្វើអធិការកិច្ច។


សូមបញ្ជាក់ថា អគ្គាធិការដ្ឋានបច្ចុប្បន្ន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។ អគ្គាធិការដ្ឋាន គឺជាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមានតួនាទីធ្វើជាសេនាធិការ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានរចនាសម្ព័ន្ធចំនួន៦ រួមមាន៖ ១- នាយកដ្ឋានរដ្ឋបាលសរុប ២- នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល ៣- នាយកដ្ឋានទទួលពាក្យបណ្ដឹងនិងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ៤- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ៥- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត ៦- នាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល៕ 


ប្រភព៖ សេង បូលីន

មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ