

សៀមរាប ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ទទួលបដិសណ្ឋារកិច្ចចំពោះវត្ដមានរបស់ ឯកឧត្តម Zhang Qingxing ស្នងការរងនគរបាលខេត្តយូណាន ដឹកនាំគណៈប្រតិភូ នៃមន្ទីរសន្តិសុខសាធារណៈ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









