logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតនគរបាល ចុះកម្មសិក្សា ក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
167
05-November-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់ មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាប្រតិបត្តិ ក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ មានប្រសាសន៍ស្វាមគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ប្អូនៗជាសិក្ខាកាម ដែលមកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាក្នុងអង្គភាពស្នងការដ្ឋាន។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្វែងយល់បន្ថែម នូវមុខងារក៏ដូចជាការងារផ្សេងៗរបស់ការិយាល័យជំនាញ តាមបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលដាក់ជូន និងធ្វើដោយជោគជ័យ និងបន្តយកចំណេះដឹងទៅបម្រើអង្គភាព និងបម្រើប្រជាជន ជាពិសេសប្អូនៗ ត្រូវមានភាពស្មោះត្រង់ គ្នានិងគ្នាក្នុងការចុះកម្មសិក្សាជាក្រុម ឬ ឯកជន សូមជូនពរប្អូនៗជោគជ័យក្នុងបេសកម្មនេះ៕


ប្រភព​៖ ស្នងការ​ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ