

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើកកញ្ចប់ឯកសារដេញថ្លៃចំនួន ១២គម្រោង ផ្នែកសន្តិសុខសាធារណៈ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការលទ្ធកម្ម (គល) និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ពិធីនេះធ្វើឡើងនៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃទីស្ដីការក្រសួងមហាផ្ទៃ៕








