logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយជាសម្ភារសិក្សា នំចំណី នំបញ្ចុក ផ្តល់ជូនដល់កុមារភៀសសឹក
44
04-June-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារ នាំយកអំណោយជាសម្ភារសិក្សា នំចំណី នំបញ្ចុក ផ្តល់ជូនដល់កុមារភៀសសឹកចំនួន១៧ ០១៦នាក់ និងលោកគ្រូ-អ្នកគ្រូ៥៧នាក់ ដែលកំពុងរៀន និងបង្រៀននៅសាលាបណ្តោះអាសន្ន មានសាលាបឋមសិក្សា ជោគជ័យ សាលាបឋមសិក្សា ព្រៃចាន់ និងសាលាបឋមសិក្សា បន្ទាយមានរិទ្ធ (ផ្ទះអតីតយុទ្ធជន និងនិវត្តន៍ជន) ស្ថិតភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដេីម្បីចូលរួមអបអរសាទរ ខួបលើកទី៧៧ទិវាកុមារអន្តរជាតិ ១ មិថុនា នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។


សំណាលសំណាលជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ-អ្នកគ្រូ ដែលជានិច្ចកាលតែងតែបង្ហាត់បង្រៀនដល់កូនៗ ក្មួយសិស្សានុសិស្សប្រដោយទំនួលខុសត្រូវ តាំងពីតាមបន្ទាត់ព្រំដែនមិនទាន់មានការឈ្លានពាន រហូតដល់មានការផ្ទុះអាវុធាលេីកទី១ និងលោកទី២ ដែលបណ្តាលឱ្យសាលារៀនរងការខូចខាត ដោយសារយោធាថៃប្រេីប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោងចូលមកដែនអធិបតេយ្យភាពរបស់កម្ពុជា ធ្វេីឱ្យសាលារៀនរងការខូចខាត យោធាថៃបានរាយលួសបន្លា ដាក់ទូកុងតឺន័រ ហ៊ុំព័ទ្ធទាំងកម្រាលយកដី វាយបំផ្លាញផ្ទះពលរដ្ឋ និងសាលារៀនក៏ត្រូវបានយោធាថៃបំផ្លាញចោល។


បេីទោះបីជាឈ្លានពានបូរភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែនក៏ដោយលោកគ្រូ-អ្នកគ្រូ នៅតែក្រាញរនៀលនៅជាមួយកូនៗ ក្មួយៗ បេីទោះបីកាលនោះមិនមានសាលាសមរម្យ តែលោកគ្រូ អ្នកគ្រូនៅតែពុះពារខិតខំបង្ហាត់បង្រៀនកូនៗសិស្សានុសិស្សជាប់ជាប្រចាំ។ ជាមួយគ្នានោះ ឯកអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញេីរណែនាំ ដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ មួយវិញទៀតត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ