

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋចំណាកស្រុក។
ឧទាហរណ៍៖ ពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តរតនគិរី ដែលមកប្រកបរបរនៅខេត្តព្រៃវែង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយពុំចាំបាច់ត្រឡប់ទៅធ្វើនៅខេត្តរតនគិរីឡើយ៕

