logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អ្វីទៅគឺជា អ៊ីនធឺណិតនៃវត្ថុ ឫ Internet of Things?
1K
14-August-2024
ព័ត៌មានបច្ចេកវិទ្យា
តំណរភ្ជាប់

ពាក្យថា អ៊ីនធឺណិតនៃវត្ថុ ឫ Internet of Things ដែលជាទូទៅត្រូវបានគេហៅថា IoT គឺជាបណ្តាញនៃវត្ថុដែលតភ្ជាប់គ្នាតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដែលវត្ថុទាំងនោះមានមុខងារចាប់សញ្ញា និងមុខងារផ្សេងៗ ហើយអាចធ្វើអន្តរកម្មរវាងគ្នា ឫមជ្ឈដ្ឋានខាងក្រៅបាន។

ជាធម្មតា IoT ដំណើរការតាមរយៈការប្រមូល និងផ្លាស់ប្តូរទិន្នន័យរវាងវត្ថុនានា ក្នុងពេលជាក់ស្តែងក្នុងចំណោមវត្ថុដែលបានតភ្ជាប់គ្នា។ ជាឧទាហរណ៍ អ្នកអាចប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នកដើម្បីបញ្ជាពីចម្ងាយឲ្យម៉ាស៊ីនត្រជាក់នៅផ្ទះដំណើរការមុនពេលអ្នកទៅដល់ជាដើម។ 

ក្នុងពេលបច្ចុប្បន្ន មានរបស់ប្រើប្រាស់ជាច្រើនត្រូវបានបង្កើតឡើងដោយបំពាក់ជាមួយបច្ចេកវិទ្យានេះដើម្បីធ្វើឲ្យវាកាន់តែទំនើបងាយស្រួល និងមានអត្ថប្រយោជន៍ជាងមុន។ តួយ៉ាងដូចជា ឡាន ទូរស័ព្ទ និងនាឡិកាដៃឆ្លាតវៃ កាសស្តាប់ បរិក្ខាប្រើប្រាស់ផ្សេងៗនិងរហូតដល់ការបង្កើតជាអាគារ ឫទីក្រុងឆ្លាតវៃដែលដំណើរការដោយបច្ចេកវិទ្យានេះទៀតផង។

បច្ចេកវិទ្យា IoT អាចជួយសម្រួលមិនត្រឹមតែការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ វាថែមទាំងអាចប្រើប្រាស់ដើម្បីអភិវឌ្ឍន៍អាជីវកម្មផងដែរ ដោយវាបានផ្តល់ជាភាពងាយស្រួលក្នុងការគ្រប់គ្រងពីចម្ងាយ ចំណាយពេលវេលា និងថវិកាតិចជាងមុន និងមានប្រសិទ្ធិភាព។ 

ទោះជាយ៉ាងណាក្តី ក្រៅពីគុណសម្បត្តិខាងលើ AI ក៏មានគុណវិបត្តិមួយចំនួនផងដែរដូចជា តម្រូវឲ្យមានអ៊ីនធឺណិតដើម្បីអាចភ្ជាប់ទំនាក់ទំនងបាន មានហានិភ័យពាក់ព័ន្ធនឹងផ្នែកសុវត្ថិភាព និងឯកជនភាព និងត្រូវចំណាយខ្ពស់ជាដើម៕

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ