

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិត បង្គាប់ការស្តីពី ការបង្កើតគណៈកម្មការនិងអនុគណៈកម្មការទទួលខុសត្រូវក្នុងការរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនិងសិសនគរបាល-ពន្ធនាគារជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ ជាអនុប្រធាននិងសមាជិកគណៈកម្មការ ឯកឧត្តមឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មការនីមួយៗ ព្រមទាំងមន្ត្រីពាក់ព័ន្ធ នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A) និងតាមប្រព័ន្ធអនឡាញ(Zoom Meeting) សម្រាប់នាយកសាលានគរបាលជាតិ នៅតាមបណ្តាភូមិភាគនីមួយៗ។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីណែនាំតម្រង់ទិសដល់មន្ត្រីនៃអនុគណៈកម្មការនីមួយៗបានយល់ដឹងច្បាស់លាស់ពីភារកិច្ចរបស់ខ្លួននិងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា








