logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការផ្តល់សេវាអត្តសញ្ញាណកម្មចំនួន ១ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
975
24-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាអត្តសញ្ញាណកម្មទាំងអស់មេត្តាជ្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម រយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤។ ដូច្នេះការផ្តល់សេវានឹងត្រូវផ្អាកមួយថ្ងៃសម្រាប់ទីតាំងដូចខាងក្រោម៖


១- សេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន នៅនាយកដ្ឋានអត្រានុកូលដ្ឋាន ក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានទីតាំងនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ


២- សេវាលិខិតឆ្លងដែន នៅនាយកដ្ឋានលិខិតឆ្លងដែន ដែលមានទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ


៣- សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ក្រៅពីទីតាំងទាំង៣ ខាងលើ បណ្តាសាខា និងស្នាក់ការផ្តល់សេវាអត្តសញ្ញាណកម្មទាំងអស់នៅបន្ត បើកដំណើរការផ្តល់សេវាជាធម្មតា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៧១ រៀងរាល់ម៉ោងធ្វើការ៕

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ