logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤
233
23-March-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ និងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំំនាញប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ រួមមាន ៨០៧,៨១៥,៨៩១,៩១១ ។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារសេនាធិការ ផែនការងារព្រំដែន ផែនការងារអន្តោប្រវេសន្ត ផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងជំនួយដឹកនាំការងារព្រំដែនទាំង៤ និងលោកនាយការិយាល័យបុគ្គលិក។


កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពង្រឹងបច្ចេកទេសនិង ត្រួតពិនិត្យវឌ្ឍនភាពការងារ , ពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លើខ្សែបន្ទាត់ព្រំដែន , ពង្រឹងទប់ស្កាត់ពលរដ្ឋខ្មែរ និងជនបរទេសឆ្លងដែនដោយខុសច្បាប់តាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ