logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល នៅក្រសួងសុខាភិបាល
61
26-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃ សុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល នៅសាលប្រជុំ ទីស្តីការក្រសួងសុខាភិបាល។


ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងប្រធាន អនុប្រធាន នាយកដ្ឋាន ប្រធាន អនុការិយាល័យ ប្រធានមន្ទីរាជធានី ខេត្ត ទាំងចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត(Zoom) សរុបចំនួន ៣៤៧នាក់។  


ការផ្សព្វផ្សយគោលនយោបាយនេះ មានគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយជាតិ ឱ្យបានកាន់តែទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាពសង្គម អនាម័យបរិស្ថាន សុខុមាលភាព ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ការទប់ស្កាត់នូវគ្រោះមហន្តរាយ គ្រោះថ្នាក់ចរាចរណ៍ ការឆ្លង រាលដាលនៃជំងឺកាចសហាវផ្សេងៗនៅគ្រប់កាលៈទេសៈ និងលើកទឹកចិត្តអោយមានការសម្រប សម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។


នៅចុងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ តំណាងលេខាធិការដ្ឋានគាំទ្រការអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានប្រគល់សៀវភៅនែនាំ (ស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព )ចំនួន១០០ក្បាល ដល់ក្រសួងផងដែរ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ