

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម និងដឹកនាំកម្លាំងនគរបាលខេត្ដ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA ចំនួន១៣០នាក់ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តបាត់ដំបង ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅ អគារបាត់ដំបងស៊ីធីហល៍ ស្ថិតសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
ប្រភព៖ ស្នងការនគរបាលខេត្តបាត់ដំបង












