logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មន្ត្រីអត្តសញ្ញាណកម្មផ្ដល់សេវាជូនពលរដ្ឋជាង៩ពាន់សេវាទៀតក្នុងសប្ដាហ៍នេះ
113
31-October-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃ១៩ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម បានផ្តល់សេវាអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង៩ពាន់សេវា ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 


អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺជាឯកសារផ្លូវការដ៏មានសារៈសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ និងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាននូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានបន្ថែមទៀតថា ប្រសិនបើពលរដ្ឋខ្មែរណាម្នាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងគោលបំណងមិនត្រឹមត្រូវ ធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយ ការចំណាយរបស់រដ្ឋ ពីព្រោះរាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើការផលិត និងផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។ 


ដោយឡែកពីសេវាអត្តសញ្ញាណប័ណ្ណ ក្នុងសប្ដាហ៍នេះដូចគ្នា មន្រ្តីអត្តសញ្ញាណកម្ម បានផ្តល់សេវាលិខិតឆ្លងដែនមានចំនួន ៦.៨៥៥ច្បាប់ លិខិតធ្វើដំណើរមាន២.៣៧០ ច្បាប់ សៀវភៅស្នាក់នៅមាន២.១៨៤ក្បាល និងសៀវភៅគ្រួសារមាន២.៣០៨ក្បាលផងដែរ៕ 



ប្រភពៈ សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ