logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ ចុះដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ១២៣គ្រួសារ ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកទ្រាំង
124
08-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ នាសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ជូនប្រជាពលរដ្ឋចំនួន ១២៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោង «ព្រែកជីកហ្វូណនតេជោ» ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។


ក្នុងឱកាស នៃការចុះជួបប្រជាពលរដ្ឋ រស់នៅភូមិស្វាយ ភូមិគ្រាំងធំ និងភូមិរវៀង បានលើកឡើងនូវសំណូមពរ ការទាមទារសំណង ក៏ដូចជា បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការស្នើសុំវាស់វែងចេញប័ណ្ណកម្មសិទ្ធិដីធ្លី ផលប៉ះពាល់ដីនៅចំគម្រោងព្រែកជីកហ្វូណនតេជោ លើផ្ទៃដីសរុបប្រមាណជាង ១៣,៣៦៥,៧១០ ម៉ែត្រការ៉េ ដែលពាក់ព័ន្ធនឹងគម្រោងប្រវត្តិសាស្ត្រមួយនេះ។


បន្ទាប់ពីបានស្តាប់នូវមតិលើកឡើង និងកង្វល់របស់ប្រជាពលរដ្ឋ ឯកឧត្តម វ៉ី សំណាង ក៏បានធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗនូវសំណូមពរទាំងនោះ។ ឯកឧត្តម ក៏បានមានប្រសាសន៍ប្រាប់ឲ្យប្រជាពលរដ្ឋ ចាំជួបជាមួយមន្ត្រីបច្ចេកទេសជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ និងធ្វើការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់។


ចំពោះបញ្ហាផលប៉ះពាល់ដីធ្លីដែលស្ថិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្ត នឹងបន្តនីតិវិធីដោះស្រាយសំណងជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងយុត្តិធម៌បំផុត នៅពេលដែលក្រុមការងារចុះអនុវត្តការវាស់វែងជាក់ស្តែងនៅនឹងកន្លែង។


សូមជម្រាបជូនថា សកម្មភាពចុះផ្ទាល់ដល់មូលដ្ឋានរបស់ថ្នាក់ដឹកនាំខេត្តតាកែវ នាពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសគឺការធានាឱ្យបាននូវតម្លាភាពក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំរបស់ជាតិ ឱ្យស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ