logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បន្តអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
246
21-March-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ពោធិ៍សាត់៖  នៅរសៀលថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ។ 

ពិធីនេះដែរក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ លោកវរសេនីយ៍ ប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋានគរបាលជាតិលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងលោក-លោកស្រី នាយ នាយរងការិយាល័យ លោកអធិការ លោកអធិការរងនគរបាលក្រុង/ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ឃុំ/សង្កាត់ ផងដែរ។ 


លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឡើងអានរបាយការណ៍សង្ខេបអំពីលទ្ធផលកិច្ចប្រតិបត្តិការ ស្ថានភាពភូមិសាស្រ្ត និងស្ថានភាពកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ក្នុងការសហការបង្ក្រាបក្រុមជនសង្ស័យធ្វើសកម្មភាព កាប់ប្លន់ ទៅលើជនរងគ្រោះ ទាំងនៅក្នុងខេត្ត និងក្រៅខេត្តនិងការសរសើរលើការបម្រើលើសេវាសាធារណៈ និងខិតខំធានាឱ្យបាននូវសុខសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាពេលកន្លងមក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងគណៈស្នងការ។ 


ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ សថេត ក៏បានណែនាំបន្ថែមឱ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀនសំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ជំរុញការអនុវត្តការងារ ចាប់ពីស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយអនុវត្តនីតិវិធីប្រកបដោយវិជ្ជាជីវៈនគរបាលជាតិ និងត្រូវប្រើប្រាស់វិធានការអប់រំ អោយប្រជាពលរដ្ឋយល់ដឹង ។ 

ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងបានប្រគល់សម្ភារមួយចំនួនរួមមាន៖ អាវចំណាំងផ្លាត អាវការពារគ្រាប់និងបានពិនិត្យវឌ្ឍនភាពនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ផងដែរ។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ