logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រជុំផ្សព្វផ្សាយផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់
326
05-November-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តស្វាយរៀង៖​ ព្រឹកថ្ងៃ​ទី០៥ ខែវិច្ឆិកា​​ ឆ្នាំ​២០២៤ ​នៅស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បាន​រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤) កិច្ចប្រជុំក្រោម​អធិបតីភាព​​ដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល​ខេត្ត​ លោក​ឧត្តមសេនីយ៍​ត្រី​ អ៊ុំ សាវ៉ាត​ មេបញ្ជាការ​រង​តំបន់ប្រតិបត្តិការសឹករងខេត្ត​ លោក​វរសេនីយ៍ឯក​ ឡឹក ចំរើន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​។ 

​ 

កិច្ច​ប្រជុំ​នេះមានការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី​ ឧត្តមសេនីយ៍​ វរសេនីយ៍​ ស្នងការ​រង​ លោក​ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​ លោក​មេ​បញ្ជា​ការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ តំណាងលោក​អភិបាល​ក្រុង​ស្វាយរៀង​ លោក​វេជ្ជបណ្ឌិតប្រធាន​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ លោក​នាយ​ នាយ​រង​ការិយាល័យ​ លោក​អធិការ​ អធិការ​រង​ លោក​មេបញ្ជាការ​ មេបញ្ជាការ​រង​វរសេនាតូច​ព្រំដែន​ និងអស់លោកជាប្រធាន-អនុប្រធានគោលដៅការពារទាំងអស់។


ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ