logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មកស្វែងយល់អំពីឯកសារអ្វីខ្លះ? ដែលអាចសុំការបញ្ជាក់នៅច្រកចេញចូលតែមួយរាជធានី ខេត្ត
896
28-November-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវានៅកន្លែងតែមួយតាម​នីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព។ នេះបើយោងតាម អនុក្រឹត្យស្ដីពី «ការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាល​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។ 


យោងតាម តារាងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យខាងលើ សេវានីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង ដែលផ្ដល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត មានដូចខាងក្រោម៖


១.សេក្តីអនុញ្ញាតឱ្យប្រកបអាជីវកម្ម អាហរ័ណ នីហរ័ណ សណ្ឋាគារ វិនិយោគទុនបរទេស ២.លក្ខន្តិកៈក្រុមហ៊ុនអាជីវកម្មនានា វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន លិខិតក្រសួងពាណិជ្ជកម្ម កិច្ចសន្យា ៣.ប្លង់សាងសង់ ៤.វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ ៥.សញ្ញាបត្រក្រោយឧត្តមសិក្សា (ក្នុងប្រទេស) ៦.សញ្ញាបត្រពុទ្ធិកសិក្សា ៧.លិខិតអនុញ្ញាតចុះបញ្ជីសមាគម អង្គការ ព្រះវិហារសាសនា និងសហគមន៍ និង៨.លិខិតឬឯកសារផ្សេងៗទៀត (ដែលមិនមែនជាសមត្ថកិច្ចរបស់ស្ថាប័នណាមួយ)។


សូមបញ្ជាក់ថា ក្រៅពីសេវានីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង អង្គភាពអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ក៏ផ្ដល់សេវា១៣ផ្សេងទៀតដែរ រួមមាន ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ 


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ