logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំបើកកិច្ចប្រជុំពង្រឹងការងារជំនាញអន្តោប្រវេសន៍
58
30-June-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍តំណាង លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទបើកកិច្ចប្រជុំពង្រឹងការងារជំនាញអន្តោប្រវេសន៍ និងការអនុវត្តតួនាទីភារកិច្ចប្រចាំថ្ងៃ របស់មន្រ្តីនគរបាលជំនាញចំណុះផែនការងារអន្តោប្រវេសន៍និងកម្លាំងអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរ បាលក្រុង/ស្រុកទាំងប្រាំ ដោយមានការចូលរួមពី លោកនាយការិយាល័យជំនាញទាំងពីរ ចំណុះផែនការងារអន្តោប្រវេសន៍ លោក លោកស្រី នាយរងការិយាល័យជំនាញ លោក លោកស្រី នាយផ្នែកជំនាញចំណុះការិយាល័យជំនាញទាំងពីរ លោកអធិការរងទទួលការងារ អន្តោប្រវេសន៍ជាច្រេីនរូបទៀត។


កិច្ចប្រជុំនេះជំរុញការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ការអនុវត្តអនុក្រឹត្យលេខ ០៣អនក្រ.បក របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយផែនការចូលរួមបន្តនិរន្តរភាពបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ