logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាមថ្លែងថា៖ វប្បធម៌ ជាស្ពានចម្លងកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកម្ពុជា
313
25-March-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

វប្បធម៌ ជាស្ពានចម្លងកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកម្ពុជា នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងក្នុងពិធី អបអរសាទរ​ "ទិវាវប្បធម៌ជាតិ​ ៣មីនា​ លេីកទី២៧​ ឆ្នាំ​២០២៥​" ក្រោមប្រធានបទ​ «យុវជន​ដេីម្បីវប្បធម៌ជាតិ» ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន ប្រមាណជិត១.០០០នាក់។


ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើស​ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសាស្ត្រ ទីវត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមាន អាយុកាលរាប់រយឆ្នាំនៅតាមមូលដ្ឋាននានា​។

ឯកឧត្តមអភិបាលខេត្ត ស្នើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌ វប្បធម៌អរូបីទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីយក មកបង្ហាត់បង្ហាញផ្ទេរចំណេះដឹងឱ្យយុវជនបន្តវេនជំនាន់ក្រោយ។ ពោលគឺត្រូវបន្តធ្វើការ ផ្សព្វផ្សាយនូវសក្តានុពល ទេសចរណ៍វប្បធម៌ជាតិ ដើម្បីលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ​ផងដែរ​។


ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិនេះ គឺជាការជំរុញ និងផ្សព្វផ្សាយ ក៏ដូចជាការក្រើនរម្លឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ដើម្បីបំផុសចលនារៀបចំប្រកួតប្រជែងនានា ដោយផ្តោតលើប្រធានបទ « យុវជនដើម្បី វប្បធម៌ជាតិ » និងបង្កើតព្រឹត្តិការណ៍វប្បធម៌ផ្ទាល់ខ្លួន នានា ឬតាមរយៈបណ្តាញសង្គម ដើម្បីទាក់ទាញ ពួកគេឱ្យក្លាយជាអ្នកស្រលាញ់វប្បធម៌ ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ