logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន១៦០គ្រួសារ នៅស្រុកសាលាក្រៅ
256
24-March-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖  នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តមលោកជំទាវអភិបាលរងខេត្តនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ១៦០គ្រួសារ ដែលជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិមកពីភូមិចំនួន១៦ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចែកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅពេលនេះគឺដើម្បីចូលរួមចំណែកដោះស្រាយនិងរួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀតបើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតម្រូវការ របស់បងប្អូនក៏ពិតមែនតែក៏អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំ ពូមីងនិងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹម ជីវិតនិងបង្កបង្កេីតផលដាំដំណាំ ឱ្យបានកាន់ច្រើនដើម្បីបង្កើនជីវភាពរបស់បងប្អូនឱ្យធូធាជាងមុនជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។ 


លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ដាច់បាយ ដោយមិនដឹង និងមិនបានដោះស្រាយនោះឡើយ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញ នូវគោលនយោបាយ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យដើម្បីជំរុញកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាពក្នុងការកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈការពង្រឹងអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នព្រមទាំងគោលនយោបាយនិងកំណែទម្រង់ជាច្រើនផ្សេងទៀត ។

នៅក្នុងឱកាសនោះផងដែរលោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញេីរដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយសាររដូវនេះអាកាសធាតុក្តៅខ្លាំងនិងមានភ្លៀងកក់ខែខ្លះៗដែលងាយបង្កឱ្យកើតជម្ងឺតម្កាត់ផ្សេងៗហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំមេភូមិ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ដើម្បីឱ្យក្រុមការងារចុះជួយបានឆាប់រហ័សនិងទាន់ពេលវេលាដោយឡែកអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ដោយយើងនៅជាមួយប្រជាជនរួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ។


ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ