logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពត អំពាវនាវដល់អាជីវករយកចិត្តទុកដាក់ ក្នុងការធ្វើម្ហូបអាហារឱ្យបានឆ្ងាញ់ដាច់គេ ដើម្បីឱ្យវិថីអាហារខេត្តកំពត មានកិត្តិស័ព្ទល្បីសោះសាយ
91
12-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពត៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអំពាវនាដល់អាជីវករបន្តអនុវត្តតាមការណែនាំផ្សេងៗរបស់អាជ្ញាធរ ពិសេសយកចិត្តទុកដាក់ក្នុងការធ្វើម្ហូបអាហារឱ្យបានឆ្ងាញ់ដាច់គេ ដើម្បីឱ្យវិថីអាហារខេត្តកំពត មានកិត្តិស័ព្ទល្បីសោះសាយ។


ការអំពាវនាវរបស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឡើងក្នុងពិធីបើកដាក់ឱ្យដំណើរការវិថីអាហារកំពត ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។


នាឱកាសនោះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា វិថីអាហារខេត្តកំពត ជាការដូឆ្នាំថ្មីដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋខេត្តកំពតទាំងមូល ដោយសារតែគោលបំណងនៃគំនិតផ្តួចផ្តើមបង្កើតផ្សារនេះ ឆ្លើយតបទៅនឹងចក្ខុវិស័យ និងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងលើការជំរុញវិស័យទេសចរណ៍ ទីផ្សារការងារ កសិផល និងផលិតផលក្នុងស្រុក ពិសេសបង្ហាញពីវប្បធម៌ប្រពៃណី និងរបៀបរបបរស់នៅ និងការហូបចុករបស់ពលរដ្ឋកម្ពុជាដែលមានតាំងពីបុរាណមក។


វិថីអាហារក្រោមគំនិតផ្តួចផ្តើម និងរៀបចំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន មិនត្រឹមតែគាស់កកាយនូវមុខម្ហូប នំចំណីខ្មែរប៉ុណ្ណោះទេ តែវាបានរំលេចនូវដួងព្រលឹងជាតិ តាមរយៈរចនាប័ទ្មអគារ របៀបរបបល្លៀកពាក់តាមប្រពៃណីរបស់ក្រុមអាជីវករ និងឥរិយាបថក្នុងការសម្តែងបដិសណ្ឋារកិច្ចភ្ញៀវជាដើម។ លើសពីនេះទៅទៀត វិថីអាហារខេត្តកំពត ជួយលើកស្ទួយដល់សោភ័ណភាពក្រុង និងស្ថាបត្យកម្មបុរាណខ្មែរ ឱ្យអណ្តែតឡើង នៅចំកណ្តាលនៃសំណង់អគារដែលសន្សល់ទុកពីសម័យបារាំងរាប់រយខ្នង។ 


យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងពិធីបើកសម្ភោធដាក់ឱ្យដំណើរការផ្សារវិថីអាហារខេត្តកំពត នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម បានអំពាវនាដល់បងប្អូនអាជីវករសូមឱ្យបន្តអនុវត្តតាមការណែនាំផ្សេងៗរបស់អាជ្ញាធរ ពិសេសការយកចិត្តទុកដាក់ក្នុងការធ្វើម្ហូបអាហារ នំចំណីឱ្យបានឆ្ងាញ់ដាច់គេ ដើម្បីឲ្យវិថីអាហារខេត្តកំពត មានកិត្តិស័ព្ទល្បីសោះសាយទាំងផ្នែកគុណភាព ឱជារស តម្លៃ ស្តង់ដាអនាម័យ បរិស្ថាន និងការបដិសណ្ឋាកិច្ចភ្ញៀវជាដើម ព្រោះគ្រប់យ៉ាងអាចដំណើរការល្អទៅបាន ដោយសារមានការចូលរួមពីយើងគ្រប់គ្នា៕


ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ