logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពត ចុះត្រួតពិនិត្យដោយផ្ទាល់ នូវទំនិញដែលបានស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត
55
14-June-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពត៖ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធថ្នាក់ខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ នូវទំនិញដែលបានស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះ មានការចូលរួមសម្របសម្រួលពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត, អាជ្ញាធរក្រុងកំពត, សាខាគយនិងរដ្ឋាករខេត្ត, មន្ទីរពាណិជ្ជកម្មខេត្ត, សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត រួមនឹងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។


ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ចុះពិនិត្យជាក់ស្តែងផ្ទាល់លើទំនិញទាំងនោះ ព្រមទាំងបានធ្វើការណែនាំឱ្យត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីប្រភពនាំចូល និងមធ្យោបាយនាំចូលតាមផ្លូវទឹក ឬផ្លូវគោក តាមច្រកណាឱ្យបានពិតប្រាកដ ជាពិសេសត្រូវពិនិត្យគុណភាពទំនិញឱ្យបានហ្មត់ចត់បំផុត ថាតើមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ដែរឬទេ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា ក្នុងករណីរកឃើញទំនិញណាដែលខុសច្បាប់ ឬទំនិញដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ត្រូវតែបន្តចាត់វិធានការទៅតាមនីតិវិធីច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ។


ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ