logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នួន ផារ័ត្ន អញ្ជើញត្រួតពិនិត្យការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ
39
13-June-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ដែលកំពុងដំណើរការសាងសង់ នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍បញ្ជាក់ថា ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ដែលមានទំហំជាង៣១៨ ម៉ែត្រ ការ៉េ ហេីយគិតមកដល់ពេលនេះមានរយៈពេល៤៥ថ្ងៃហើយ  ។ ចំពោះលទ្ធផលនៃការសាងសង់ បានប្រមាណ ៦០ % រួចហើយ  ។ បច្ចុប្បន្នកំពុងដំណើរការសាងសង់បន្ត ដែលត្រូវនឹងបញ្ចប់នៅមុនបំណាច់ឆ្នាំ ២០២៥ ខាងមុខនេះ។


ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមជាងសំណង់  ដែលបានខិតខំប្រឹងប្រែងក្នុងការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានសាងសង់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគំរូបប្លង់ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានកំណត់ ដែលសំណង់នេះរៀបចំសាងសង់ឡើងស្របតាមសេចក្តីត្រូវការនៃការវិវឌ្ឋន៍ថ្មីក្នុងការបម្រើនិរន្តរភាពជូនបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ។


ឯកឧត្តម នួន ផារ័ត្ន បានណែនាំបន្ថែមដល់ក្រុមជាងសំណង់ ត្រូវធ្វើការសាងសង់ប្រកបដោយគុណភាព និងមានសោភ័ណភាពល្អឲ្យឆាប់បានរួចរាល់ ដើម្បីបម្រើឲ្យសេចក្តីត្រូវការ ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបច្ចុប្បន្នកំពុងបំពេញភារកិច្ចយ៉ាងមមាញឹក ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ  ។ 


ជាមួយនោះដែរឯកឧត្តម នួន ផារ័ត្ន ក៏បានណែនាំដល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវប្រុងប្រៀបរៀបចំកែលម្អសោភ័ណភាពទីតាំង ដោយត្រូវដាំដើមឈឺ លំអរ និងទុកជាម្លប់សម្រាប់ជ្រក  ហើយត្រូវគិតគូរអំពីការរៀបចំធ្វើរបង ព័ទ្ធជុំវិញទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅពេលខាងមុខផងដែរ ។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ