logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ ជូ ប៊ុនអេង អនុញ្ញាតឱ្យលោកស្រី Aleks Zitte អនុប្រធានបេសកកម្មស្តីទីស្ថានទូតអាមេរិក ចូលជួបពិភាក្សាការងារ
415
09-August-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងលោកស្រី Aleks Zittle អនុប្រធានបេសកកម្មស្តីទី ស្ថានទូតសហរដ្ឋអាមេរិក បានធ្វើជាសហប្រធានកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរព័ត៌មានការងារអនុវត្តច្បាប់រួមគ្នា រវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០០៤។


ដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កិច្ចប្រជុំនេះមានការចូល រួមពីមន្ត្រីសំខាន់ៗនៃស្ថាប័នប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឆបោកពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ មន្ត្រីអនុវត្តច្បាប់ និងរៀបចំគោលនយោបាយដទៃ ទៀតពីស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ។


ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាគ្រឹះរកមធ្យោបាយបង្កើនវឌ្ឍនភាពរបស់ចំនុចនានាដែលលើកឡើងនៅក្នុង ផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។


ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សកម្មភាពឆបោកតាម ប្រព័ន្ធអ៊ីនធឺណិត និងទីតាំងប្រព្រឹត្តសកម្មភាពទាំងនោះ ដែលបានរីកសាយភាយទាំងនៅក្នុងតំបន់ និងជុំវិញ សាកលលោក បង្កឲ្យមានជនរងគ្រោះជាលក្ខណៈសាកលរួមទាំងសហរដ្ឋអាមេរិកផងដែរ ៕


ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ