logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន
164
20-January-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ នាឱកាសទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះបំណងនៃការពង្រីកការវិនិយោគ និងការបង្កើតរោងចក្រថ្មីៗនៅក្នុងទឹកដីនៃខេត្តតាកែវ នាពេលឆាប់ៗខាងមុខ។


ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។ គម្រោងវិនិយោគដែលមានស្រាប់ បាននិងកំពុងបង្កើតការងាររាប់ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។


ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ពីមូលហេតុគន្លឹះដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ "ព្រែកជីកតេជោហ្វូណន" ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន  ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ រដ្ឋបាលខេត្តតែងតែផ្ដល់ភាពងាយស្រួល និងជួយសម្របសម្រួលរាល់នីតិវិធីនានាជូនដល់អ្នកវិនិយោគទុនគ្រប់រូប។


ជាការឆ្លើយតប តំណាងក្រុមអ្នកវិនិយោគចិន បានសម្តែងនូវការកោតសរសើរ និងមានចំណាប់អារម្មណ៍ខ្ពស់បំផុត ក្រោយពីបានសិក្សាពីសក្ដានុពលដ៏អំណោយផលរបស់ខេត្តតាកែវ។ លោក បានបញ្ជាក់ថា «យើងពិតជាមានបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។ លើសពីនេះ យើងនឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត»៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ