logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាល​ខេត្តក្រចេះ​ រៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”
34
10-March-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ខេត្តក្រចេះ​៖​ រសៀលថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល ថ្នាក់ដឹកនាំមន្រ្តីរាជការជាស្រ្តី ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅសាលប្រជុំកាំពីសាលាខេត្ត ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានគូសបញ្ជាក់ពីការប្រារព្វទិវានេះឡើងជារៀងរាល់ឆ្នាំ គឺមិនត្រឹមតែអបអរសាទរនូវសមភាព និងសិទ្ធិរបស់ស្ត្រីក្នុងសង្គមទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីរំលឹកនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ «វីរភាពស្ត្រីកម្ពុជា» ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការកសាងបម្រើបុព្វហេតុការពារជាតិមាតុភូមិ ។ 


ឯកឧត្តម វ៉ា ថន បន្តថា៖ សម្រាប់ប្រធានបទនាឆ្នាំនេះដែរ គឺមានគោលបំណង រំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងក្រុមគ្រួសារបានរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពសង្គម ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានលើកទឹកចិត្តឱ្យស្ត្រី និងកុមារីកម្ពុជាទាំងអស់ បន្តបង្កើនចំណេះដឹង ជាពិសេសជំនាញបច្ចេកទេស និងភាសា ដើម្បីដើរឱ្យទាន់ការវិវត្តនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានជំនឿចិត្តលើខ្លួនឯង ព្រោះសមត្ថភាពរបស់ស្ត្រីម្នាក់ៗ គឺជាកម្លាំងចលករមិនអាចខ្វះ បានក្នុងការកសាងរដ្ឋាភិបាលឌីជីថលសង្គម និងសេដ្ឋកិច្ចឌីជីថល ធ្វើយ៉ាងណាដើម្បីធានាដល់ការអភិវឌ្ឍន៍ខ្លួនក្នុងវិស័យសាធាំរណៈ ឲ្យកាន់តែប្រសើរឡើងតែស្របទៅនឹងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ។


ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្ដល់ជូននូវថវិកាមួយចំនួនផងដែរ ជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ-មន្ត្រីរាជការ-មន្រ្តីកិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ខ្លួន ក្នុងវិស័យសេវាសាធារណៈ នៅក្នុងខេត្តក្រចេះនេះបានយ៉ាងល្អប្រសើរនាពេលកន្លងមក ៕


ប្រភព​៖​ រដ្ឋបាល​ខេត្តក្រចេះ​

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ