logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត
67
27-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ,លោកស្រី Lisa Wright នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី, លោកស្រី YASMIN SIDDIQI នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង ដែលជាអ្នកទទួលផលពីគម្រោង បានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំ ៨,៩ហិកតានៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តដែលមានទីតាំងស្ថិតនៅស្រុកថ្មគោល។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះត្រូវបានសាងសង់រួចរាល់កាលពីចុងឆ្នាំ២០២៥ ដែលមានតួនាទីទទួល និងគ្រប់គ្រងទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងសង្កែក្រុងបាត់ដំបង ដើម្បីធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិខណៈស្ថានីយមានសមត្ថភាពចម្រោះទឹកកខ្វក់បាន១២ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។


ប្រជាពលរដ្ឋដែលបានទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ បានលើកឡើងដោយក្ដីសប្បាយរីករាយថា ក្រោយពីមានការសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើងពិតជាបាននាំមកនូវអត្ថប្រយោជន៍ល្អជាច្រេីនដល់ពួកគាត់ បើទោះបីជាកន្លងមកបានជួបផលពិបាកខ្លះដោយសារផ្លូវខូចខាតព្រោះការអនុវត្តគម្រោង ប៉ុន្តែក្រោយគម្រោងខាងលើនេះបញ្ចប់ការសាងសង់បានធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មានភាពងាយស្រួល មិនធ្វើឱ្យមានបញ្ហាបំពុលក្នុងទឹក បញ្ហាបំពុលបរិស្ថាននៅជុំវិញបរិវេណដែលគាត់រស់នៅទៀតឡើយ។ ស្របពេលដែលគម្រោងសាងសង់ប្រព័ន្ធលូនេះបានបញ្ចប់ហើយ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំADBសូមជួយពន្លឿនការស្ថាបនាផ្លូវដែលរងការខូចខាតដោយសារការជីកគាស់កាយសាងសង់ប្រព័ន្ធលូដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ។


ឯកឧត្តម សុខ លូ បានដាក់ចេញទស្សនៈវិស័យរបស់រដ្ឋបាលខេត្តក្នុងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនការទាក់ទាញភ្ញៀវទេសចរខណៈបច្ចុប្បន្នអាជ្ញាធរបាននិងកំពុងខិតខំរំដោះដីចំណីផ្លូវ សាងសង់ផ្លូវ ដាំដើមឈើ និងបំពាក់សឡាបំភ្លឺផ្លូវ៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ