logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ី សំណាង ៖ អាជ្ញាធរខេត្តតាកែវ គ្រោងពង្រីកផ្លូវក្នុងក្រុងបន្ថែម ដើម្បីសម្រួលការធ្វើចរាចរណ៍ និងបង្កើនសោភ័ណភាពក្រុង
320
16-December-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី១អាណត្តិទី៤ តាមបណ្ដាក្រុងស្រុកទូទាំងខេត្ត ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នារសៀលថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តតាកែវ គ្រោងពង្រីកផ្លូវសំខាន់ៗ ក្នុងក្រុងដូនកែវអោយបានធំទូលាយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ និងអមដោយភ្លើងបំភ្លឺផ្លូវបន្ថែមទៀតដើម្បីលើកកម្ពស់សោភ័ណភាពក្រុងកាន់តែស្រស់ស្អាត។


ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងថា កន្លងមកនេះ សង្កេតឃើញថានៅតាមបណ្ដាទីតាំងផ្លូវមួយចំនួនក្នុងក្រុងរបស់យើង មានផ្លូវខ្លះតូចចង្អៀត កំណើននៃការធ្វើចរាចរណ៍របស់ពលរដ្ឋច្រើន ធ្វើឲ្យផ្លូវកកស្ទះ ពិបាកធ្វើដំណើរ ហើយផ្លូវខ្លះទៀតក៏មិនទាន់មានភ្លើងបំភ្លឺនៅឡើយ ដែលបង្ករការលំបាក និងហានិភ័យដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់ ដូច្នេះអាជ្ញាធរខេត្តគ្រោងជួសជុលនិងពង្រីកផ្លូវទាំងអស់នោះ ថែមទាំងបំពាក់នូវ កាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសលើកកម្ពស់សោភ័ណភាពក្រុងកាន់តែស្រស់ស្អាត ឆ្ពោះទៅការរៀបចំបុណ្យឆ្លងឆ្នាំសកលផង និងបុណ្យទន្លេផង នាពេលខាងមុខនេះ។


នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរក្រុង រួមនឹងមន្រ្តីពាក់ព័ន្ធរៀបចំសំអាតអនាម័យបរិស្ថាននៅតាម ទីប្រជុំជន និងសួនច្បារសាធារណៈអោយបានស្អាតល្អ បំផុសស្មារតីប្រជាពលរដ្ឋអោយចូលរួមសំអាតអនាម័យបរិស្ថានជាប្រចាំតាមរយៈការបោសសំអាត និងទុកដាក់សំរាមក្នុងធុងសំរាមអោយបានត្រឹមត្រូវ បញ្ឈប់ទម្លាប់ការបោះសំរាមចោលពាសវាលពាសកាលតទៅទៀត ដើម្បីរួមគ្នាធ្វើអោយខេត្តរបស់យើងមានសោភ័ណភាពស្អាតល្អ ទាក់ទាញបាននូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិទាំងមូល៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ