logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន១៧ភូមិ ស្មើនឹង៣ឃុំ ក្នុងស្រុកអង្គស្នួល
145
08-May-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានថ្លែងក្នុងពិធីបិទផ្សាយជាសាធារណៈឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួនមុននឹងចេញប័ណ្ណកម្មសិទ្ធិ ដែលមានចំនួន៣ឃុំ គឺឃុំម្កាក់ និងឃុំព្រៃពួច និងឃុំដំណាក់អំពិលស្មើនឹង១៧ភូមិ គឺភូមិប្រសិទ្ធិ ភូមិឈើបួន ឃុំម្កាក់ ភូមិព្រៃភក្តី ភូមិព្រៃក្រោយ ភូមិចំការមួយ ភូមិប្រមរ ភូមិព្រៃមាន ភូមិកប់ចន្លុះ ភូមិទួលសាលា ឃុំព្រៃពួច ភូមិដំណាក់អំពិល ភូមិទន្លាប់ខ្ពស់ត្បូង ភូមិក្ដាន់រយ ភូមិទន្លាប់ខ្ពស់ជើង ភូមិថ្នល់ទទឹង ភូមិពងទឹក ភូមិព្រៃសំរោង និងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ដែលមានក្បាលដីសរុប១០ ៤៣៤ក្បាលដី។ 


ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់ ទន្ទឹមនេះបងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឱ្យតែយកដីនោះទៅប្រើប្រាស់ក្នុងករណីណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ។ 


ឯកឧត្តមបន្ថែមថា៖បើគ្មានសុខសន្តិភាព គឺបងប្អូនគ្មានឱកាសនឹងទទួលបានទាំងការរស់នៅដោយសុខសន្តិភាព ការដើរហើរសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាពិសេសគឺគ្មានឱកាសក្នុងការកាន់កាប់ គ្រប់គ្រងដីធ្លីផ្ទះសម្បែងដោយស្របច្បាប់បានឡើយទាំងនេះ គឺជាការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរចំពោះប្រជាពលរដ្ឋដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី ដោយស្របច្បាប់បញ្ជៀសបានពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា៖ ដើម្បីឱ្យការបិទផ្សាយកំណត់តំតំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទាំង៣ឃុំ ឱ្យបានលឿន គឺទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ សហការជាមួយមន្ត្រីជំនាញ និងយកឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ជៀសវាងការខុស ឈ្មោះ ថ្ងៃខែឆ្នាំ កំណើត ប្រភេទទ្រព្យជាដើម បើបងប្អូនពិនិត្យឃើញមានការខុសដោយប្រការណាមួយត្រូវរាយការណ៍មកមន្ត្រីដែលនៅប្រចាំការចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី២២ ខែឧសភា ដើម្បីឆាប់ទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។ 


តាមការបញ្ជាក់ពីលោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា៖ ស្រុកអង្គស្នួល បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ៤៤លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ១៧ភូមិ គឺភូមិប្រសិទ្ធិ ភូមិឈើបួន ឃុំម្កាក់ ភូមិព្រៃភក្តី ភូមិព្រៃក្រោយ ភូមិចំការគួយ ភូមិប្រមរ ភូមិព្រៃមាន ភូមិកប់ចន្លុះ ភូមិទួលសាលា ឃុំព្រៃពួច ភូមិដំណាក់អំពិល ភូមិទន្លាប់ខ្ពស់ត្បូង ភូមិក្តាន់រយ ភូមិទន្លាប់ខ្ពស់ជើង ភូមិថ្នល់ទទឹង ភូមិពងទឹក ភូមិព្រៃសំរោង និងជ្រៃមង្គល ឃុំដំណាក់អំពិល ដើម្បីឱ្យម្ចាស់ក្បាលដីមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់មុនឈានដល់ការស្នើសុំចេញបណ្ណកម្មសិទ្ធិជូនហើយក្បាលដីដែលយើងធ្វើការបិទផ្សាយនាពេលនេះ មានចំនួន១០ ៤៣៤ក្បាលដី៕


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ