

អាស្ដាណា៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចនៅមជ្ឈមណ្ឌលសេវាសាធារណៈទាំងពីរចំនួន២កម្រិត គឺទីតាំងមជ្ឈមណ្ឌលសេវាសាធារណៈកម្រិតមធ្យម និងទីតាំងមជ្ឈមណ្ឌលសេវាសាធារណៈកម្រិតទំនើប។
សូមជម្រាបជូនថា នៅទីក្រុងអាស្តាណា មានការបែងចែកកម្រិតនៃការផ្ដល់សេវាជា៣កម្រិត រួមមាន៖ ទីតាំងផ្តល់សេវាកម្រិតធម្មតា ទីតាំងផ្តល់កម្រិតមធ្យម និងទីតាំងផ្តល់សេវាកម្រិតទំនើប ដែលទីតាំងទាំង៣កម្រិតបានប្រមូលផ្ដុំសេវារបស់ក្រសួង ស្ថាប័នទាំងអស់មកនៅទីកន្លែងតែមួយ និងផ្តល់សេវាជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃសេវា។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល









