logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ោ ភក្កិ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងបទល្មើស
233
06-November-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ោ ភក្កិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងបទល្មើស (Crime Management System -CMS) កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធតាមបណ្តាអង្គភាព ចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។


ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺធ្វើឡើង ដើម្បីពិនិត្យលើផែនការការងារក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងបទល្មើស (Crime Management System -CMS) ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យតាមដំណាក់កាលជាក់ស្តែងស្របតាមផែនការសកម្មភាពដែលបានដាក់ចេញ សម្រាប់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ