logo
Header Logo
ព័ត៌មានលម្អិត
thumbnail
គណៈប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធពន្ធនាគារឆ្លាតវៃ (Smart prison) និងផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យាឌីជីថល នៅទីក្រុងណាននីង
88
03-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ចិន៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍លើការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យពន្ធនាគារនៅទីស្នាក់ការក្រុមហ៊ុន China-ASEAN Information Harbor នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។


ក្នុងឱកាសនោះ គណៈប្រតិភូ បានអញ្ជើញស្តាប់ការធ្វើបទបង្ហាញបច្ចេកវិទ្យាឌីជីថល និងសិក្សាស្វែងយល់អំពីប្រព័ន្ធពន្ធនាគារឆ្លាតវៃ (Smart Prison) ដែលបានដាក់បញ្ចូលបច្ចេកវិទ្យាទំនើបសម្រាប់ការគ្រប់គ្រងពន្ធនាគារតាមប្រព័ន្ធឌីជីថល ការគ្រប់គ្រងទិន្នន័យឌីជីថល ការត្រួតពិនិត្យសន្តិសុខឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងពន្ធនាគារ។


ជាមួយគ្នានេះ គណៈប្រតិភូ ក៏បានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន China-ASEAN Information Harbor ដោយផ្តោតលើឱកាសក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការពង្រឹងការងារសន្តិសុខ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងពន្ធនាគារ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។


ទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសដ៏មានតម្លៃដល់គណៈប្រតិភូក្រសួងមហាផ្ទៃ ក្នុងការស្វែងយល់ពីបទពិសោធន៍ជាក់ស្តែង និងបច្ចេកវិទ្យាទំនើប ដែលអាចយកមកធ្វើជាមូលដ្ឋានសម្រាប់ការសិក្សា និងពិចារណាក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងពន្ធនាគារនៅកម្ពុជាឱ្យកាន់តែទំនើប៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ