logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្តាល ជួបប្រជុំជាមួយការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ នៃរដ្ឋបាលក្រុង-ស្រុកទាំង១៣ ក្នុងខេត្តកណ្តាល
175
02-January-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ នៃរដ្ឋបាលក្រុង ស្រុកទាំង១៣ ក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំគម្រោងអភិវឌ្ឍន៍ក្រុង-ស្រុករបស់ខ្លួន ដោយការទទួលខុស ដោយមានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ធ្វើជាសេនាធិការ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការងារពាក់ព័ន្ធ និងគម្រោងអភិវឌ្ឍន៍នានានៅថ្នាក់ក្រុង-ស្រុក ទាំងការងារកសាងផែនការការរៀបចំគម្រោង ការអនុវត្តគម្រោងនានា និងការដេញថ្លៃគម្រោងជាដើម គឺក្រុង-ស្រុកជាអ្នកអនុវត្តដោយខ្លួនឯងឱ្យបានត្រឹមត្រូវ ល្អប្រសើរ ស្របទៅតាមច្បាប់កំណត់ ដោយមិនចាំបាច់ស្នើសុំមកខេត្តទៀតឡើយ ហើយទីចាត់ការផែនការ និងវិនិយោគខេត្ត គឺមានតួនាទីចុះត្រួតពិនិត្យគុណភាពរបស់គម្រោងនីមួយៗនៅតាមបណ្ដាក្រុង-ស្រុកនានា។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ខ្លួនឱ្យបានលឿន និងមានគុណភាព ជាពិសេសការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំងក្លាឡើង ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានលឿនទាន់ពេលវេលា ជាពិសេសត្រូវធានាថាគម្រោងទាំងអស់ត្រូវតែមានគុណភាព និងសាងសង់បានរួចរាល់ទាន់ពេលវេលា។ ជាងនេះទៅទៀតត្រូវរៀបចំបញ្ជីប៉ាន់ស្មានតម្លៃឱ្យបានលឿនផងដែរ សម្រាប់ឆ្នាំ ២០២៦នេះ ដើម្បីសុំការអនុលោមភាពគម្រោងឲ្យបានឆាប់រហ័ស។ 

 ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់រដ្ឋបាលក្រុង-ស្រុក ត្រូវខិតខំអនុវត្តគម្រោងឆ្នាំ ២០២៥ ឱ្យបានលឿន ត្រូវផ្ដល់ជារបាយការណ៍មករដ្ឋបាលខេត្តចំពោះគម្រោងដែលបានអនុវត្តហើយ និងគម្រោងដែលមិនទាន់អនុវត្ត បន្ថែមពីលើនេះ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ខ្លួន ឱ្យទទួលបានលទ្ធផលល្អពីមួយឆ្នាំទៅមួយឆ្នាំ។


ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ