logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងសង្ស័យ ទីតាំងបង្ក្រាប និងបិទសៀលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams
45
04-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកោះកុង៖ ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តមបណ្ឌិត យេត វីណែល អនុប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ( គ.ប.ឆ.ប ) និងប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងសង្ស័យ ទីតាំងបង្ក្រាប និងបិទសៀលកន្លងមកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅខេត្តកោះកុង ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត សមាជិក សមាជិកា នៃលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ