logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ កីឡារស់ក្នុងសន្តិភាព ជាការបញ្ជាក់អំពីភាពដ៏រុងរឿងឆ្ពោះទៅកាន់ភាពជោគជ័យ បន្តិចម្តងៗ
343
15-September-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង នៅទីលានកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡខេត្តព្រៃវែង រៀបចំដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចនូវពាក្យមួយឃ្លាថា "កីឡារស់នៅក្នុងសន្តិភាព" ដកស្រង់ចេញពីចម្រៀងមួយបទ ដែលពាក្យមួយឃ្លានេះធ្វើឱ្យសាធារណៈជន ងាយស្រួលអាន នឹងងាយស្រួលចាំ ប៉ុន្តែអាចពិបាកយល់បន្តិច។ 


ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា កីឡារស់នៅក្នុងសន្តិភាព គឺការជាខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំតាំងពីអាណត្តិមុន រហូតមកដល់បច្ចុប្បន្នជាពិសេសក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យវិស័យកីឡាកាន់រីកលូតលាស់មានឈ្មោះបោះសំលេង ទាំងលើឆាកជាតិ និងអន្តរជាតិ ជាក់ស្តែងថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ខេត្តព្រៃវែង ដែលមានការប្រមូលផ្ដុំ យុវជនសិស្សានុសិស្ស ព្រមទាំងមហាជនបានចូលរួមលើកទឹកចិត្តសាទរចំពោះលទ្ធផល​ និងជោគជ័យដែលទទួលបាន នេះគឺជាការបង្ហាញនូវសាមគ្គីភាពដ៏រឹងមាំមួយ របស់យើងទាំងអស់គ្នាដែលរស់ក្រោមសន្តិភាព ។ 


នៅក្នុងន័យនេះឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកឡើងអំពីក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង និងព្យាយាមបង្កើតនូវព្រឹត្តិការណ៍បដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ តែគម្រោងនោះត្រូវបានបរាជ័យ គឺដោយសារការទប់ស្កាត់បានទាន់ពេលវេលា ពីប្រមុខថ្នាក់ដឹកនាំដាក់ចេញនូវវិធានការ ការពារឱ្យបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋមិនឱ្យជនណាម្នាក់មកបំផ្លាញបានឡើយ។ 


ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងក្នុង​ និងក្រៅមូលដ្ឋានខេត្តព្រៃវែង សូមកុំជឿលើឧបាយកល របស់ក្រុមទាំងនោះ ដោយពួកគេមិនបានយកជាតិជាធំឡើយ ផ្ទុយទៅវិញគឺជាការបំផ្លាញនូវសុខសន្តិភាពរបស់កម្ពុជាទាំងស្រុង ដូច្នេះសូមបងប្អូនមានការថ្លឹងថ្លែងឱ្យបានច្បាស់ មុននឹងជឿទៅលើអ្វីមួយ និងសូមផ្ដល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លៃអំណរគុណចំពោះគណៈបញ្ជាការឯកភាពរាជធានីខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសហការយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងរយៈពេលជិតមួយខែមកនេះ លះបង់ទាំងកម្លាំងកាយចិត្តដើម្បីការពារ ពីការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត៕

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ