logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការបង្ហោះព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” ពាក់ព័ន្ធករណីកម្ចីអនឡាញ
195
23-April-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា៖ គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” បានយករូបថតរបស់ប្រជាពលរដ្ឋយកទៅបង្ហោះ (post) បរិហារកេរ្តិ៍ដូចជា៖ ពួកអារួមគំនិត ជនបោកប្រាស់ ជនពាក់ព័ន្ធ... ។


កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ឱ្យ ដឹងថាគណនីហ្វេសប៊ុកឈ្មោះ “Vy Rika” ជាប្រភេទគណនីហ្វេសប៊ុកក្លែងក្លាយ (fake account) ពុំមាន អត្តសញ្ញាណ ឬអាសយដ្ឋានរបស់អ្នកប្រើប្រាស់ពិតប្រាកដឡើយ និងជាបក្សពួករបស់ក្រុមហ៊ុនកម្ចីប្រាក់ អនឡាញខុសច្បាប់ ដោយបង្កើតឡើងក្នុងគោលបំណងបង្ហោះ (post) នូវរូបភាពរបស់ប្រជាពលរដ្ឋភ្ជាប់ជាមួយ ការសរសេរខ្លឹមសារដើមបរិហារកេរ្តិ៍ដូចជា ៖ ពួកអារួមគំនិត ជនបោកប្រាស់ ជនពាក់ព័ន្ធ។


មកដល់ពេលនេះ ជំនាញបានកំពុងទទួលបណ្តឹងពីជនរងគ្រោះជាបន្តបន្ទាប់ និងអំពាវនាវដល់ជនរងគ្រោះផ្សេងទៀតមកដាក់ ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្ត ឬនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក ដើម្បីចាត់ការតាម នីតិវិធី ។ អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមទទួលជ្រាបជាព័ត៌មាន និងកុំឱ្យមានការយល់ច្រឡំ ៕


ប្រភព៖ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ