

កំពង់ឆ្នាំង៖ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានប្រតិបត្តិគណ:កម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពអនុសាខា សមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងកំពង់ឆ្នាំង ដែលពិធីនេះប្រារព្ធឡេីងនៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង។
សមាសភាពដែលត្រូវប្រកាសកែសម្រួលថ្មីមានចំនួន ៤៣រូប រួមមាន៖
១. ថ្នាក់កិត្តិយស ចំនួន ០៨រូប
២. ថ្នាក់ប្រតិបត្តិ ចំនួន ៣៥រូប។
រួមជាមួយគ្នានោះដែរ លោកជំទាវ ក៏បានផ្តល់ជាអំណោយអនុស្សាវរីយ៍ជូនដល់សមាសភាពដែលបានប្រកាសតែងតាំងកែសម្រួលថ្មីចំនួន ៤៣រូប ព្រមទាំងបានចែកអំណោយជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំងចំនួន ៥០គ្រួសារផងដែរ។











