

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) សហការជាមួយបណ្ឌិត្យសភាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី (RANEPA) និងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធរដ្ឋបាលសាធារណៈ» បន្ទាប់ពីបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលរយៈពេល ៦ សប្តាហ៍ ទាំងតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ ប្រកបដោយជោគជ័យ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ












