logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សកម្មភាពចុះកម្មសិក្សាជាក់ស្តែងរបស់និស្សិត នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ
102
28-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល (ជំនាន់ទី១៥និងទី១៦) និងថ្នាក់មធ្យមឯកទេសនគរបាល (ជំនាន់ទី១) នៃបណ្ឌិត្យសភានគរបាលកម្ពុជា បាននិងកំពុងចុះកម្មសិក្សាអនុវត្តការងារជាក់ស្តែងនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។


សកម្មភាពស្នូលនៃការចុះកម្មសិក្សានេះ ត្រូវបានបែងចែកជា ៣ផ្នែកសំខាន់ៗ៖


១- កិច្ចប្រតិបត្តិការបង្ក្រាបនិងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម៖

- ការបង្ក្រាបបទល្មើសគ្រឿងញៀននិងក្មេងទំនើង : ទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលានូវសកម្មភាពប្រើប្រាស់ ចែកចាយ ចរាចរណ៍ជួញដូរគ្រឿងញៀន និងអំពើហិង្សាក្នុងសង្គម។


- ការលុបបំបាត់ល្បែងស៊ីសងនិងចោរកម្ម : បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងទប់ស្កាត់បទល្មើសចោរកម្ម ព្រមទាំងចាត់វិធានការលើការទទួលផលចោរកម្ម ដើម្បីពង្រឹងសុវត្ថិភាពសហគមន៍។


២- ការងារស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ការបទល្មើស (កម្រិតជាតិនិងអន្តរជាតិ)៖

- ការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា (Cybercrime/Online Scam) : ស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសឆ្លងដែននិងកំពុងគំរាមកំហែងដល់សន្តិសុខសេដ្ឋកិច្ច-សង្គម ក្នុងបរិបទតំបន់និងអន្តរជាតិ។

- ការគ្រប់គ្រងមុខសញ្ញានិងអាជីវកម្ម : ត្រួតពិនិត្យអាជីវកម្មសង្ស័យ (ដូចជា ទីតាំងទទួលបញ្ចាំខុសច្បាប់) និងសិក្សាស្រាវជ្រាវសំណុំរឿងចាស់ៗ ដើម្បីដកស្រង់បទពិសោធន៍ និងលើកកម្ពស់សមត្ថភាពដោះស្រាយរឿងក្តី។


៣- ការងារអនុវត្តនីតិវិធីព្រហ្មទណ្ឌនិងយុត្តិធម៌ព្រហ្មទណ្ឌ

- ការកសាងសំណុំរឿងព្រហ្មទណ្ឌ : ពិនិត្យ វិភាគ និងកសាងសំណុំរឿងព្រហ្មទណ្ឌ ព្រមទាំងប្រមូលវត្ថុតាងយ៉ាងម៉ត់ចត់ ស្របតាមនីតិវិធីច្បាប់ជាធរមាន។

- ការអនុវត្តវិធានការច្បាប់និងដីកាតុលាការ : ឃាត់ខ្លួនជនសង្ស័យ ដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការនិងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការអនុវត្តដីការបស់តុលាការប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពខ្ពស់។


សកម្មភាពកម្មសិក្សាជាក់ស្តែងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កងកម្លាំងនគរបាលជាតិ ក្នុងការសម្រេចឱ្យបាននូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នោះទេ ប៉ុន្តែ ថែមទាំងជាការបណ្តុះបណ្តាលធនធានមនុស្សផ្នែកនគរបាល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃបទល្មើសសម័យទំនើប ទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិផងដែរ៕



ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ