logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ ជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១
162
10-October-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ព្រៃស ៖ ព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនជាប់ឃុំ សរុប២១០នាក់ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមណ្ឌល ប្រធានពន្ធនាគាររាជធានី ខេត្ត និងតំណាងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ តំណាងអង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ (PFC) និងតំណាងអង្គការ CRS រួមទាំងថ្នាក់ដឹកនាំមន្រ្តីពាក់ព័ន្ធ និងជនជាប់ឃុំជាសិក្ខាកាមជាច្រើនរូប។


ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការសម្ព័ន្ធមេត្រីភាពពន្ធនាគារ (PFC) និងអង្គការ CRS ដែលបានជួយ ឧបត្ថម្ភគាំទ្រលើការងារវិស័យពន្ធនាគារ ជាពិសេស ការលើកកម្ពស់ការងារអប់រំកែប្រែ ការបណ្តុះ បណ្តាលវិជ្ជាជីវៈមុខរបរ និងការស្តារនីតិសម្បទាជនជាប់ឃុំ ដើម្បីប្រែក្លាយជាមនុស្សល្អ ចំណេះជំនាញជាក់ស្តែងនាពេលនេះ បានបើកវគ្គលើមុខជំនាញតបណ្តាញ អគ្គិសនីក្នុងអគារ ជួសជុលថែទាំបរិក្ខាត្រជាក់ ដុតនំ និងជំនាញឆុងកាហ្វេ។


ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១-ត្រូវបន្តពង្រឹងក្រុមគ្រូបង្គោលនៅនាយដ្ឋានជំនាញ និងនៅតាមមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី-ខេត្ត ប្រកបដោយគុណភាព និងសមត្ថភាពវិជ្ជាជីវៈ

ទី២-សិក្សាពិសោធន៍ ដោយត្រូវរៀបចំជ្រើសរើសកម្មវិធីបណ្តុះបណ្តាលជំនាញឱ្យបាន សមស្របនឹងបរិបទការងារ ឬតម្រូវការទីផ្សារការងារនៅក្នុងសហគមន៍

៣-ត្រូវជំរុញលើកទឹកចិត្តដល់ជនជាប់ឃុំ ឲ្យស្ម័គ្រចិត្តចូលរួមកម្មវិធីបណ្តុះបណ្តាល ពិសេស អ្នកបានឆ្លងកាត់វគ្គបណ្តុះបណ្តាលឲ្យបានយល់អំពីអត្ថប្រយោជន៍ នៃជំនាញ វិជ្ជា ជីវៈដើម្បីប្រកបមុខរបរនៅពេលវិលទៅសហគមន៍វិញ

ទី៤-ក្មួយៗជាសិក្ខាកាមដែលបានចូលរួមការបណ្តុះបណ្តាលគ្រប់កម្មវិធីនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ យកជំនាញដែលទទួលបានទាំងនេះទៅស្វែងរកការងារធ្វើ ឬចាប់ផ្តើមអាជីពសម្រាប់ខ្លួន នៅពេលត្រូវបានដោះលែង ចូលក្នុងសហគមន៍វិញ។


សូមបញ្ជក់ផងដែរថា ជនជាប់ឃុំជាសិក្ខាកាមសរុប ២១០នាក់ ស្រី៧០នាក់ មកពីមណ្ឌលអប់រំកែប្រែទី១ ទី២ និងពន្ធនាគាររាជធានីភ្នំពេញ នឹងទទួលបានការបណ្តុះបណ្តាលលើ៤មុខជំនាញដូចជា

-តបណ្តាញអគ្គិសនីក្នុងអគារ 

-ជួសជុលថែទាំបរិក្ខាត្រជាក់ 

-ដុតនំ និងជំនាញឆុងកាហ្វេ។


ដោយ ៖ ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ