logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញទិសដៅអនុវត្តដល់កងកម្លាំងនគរបាល ដើម្បីធានាបានស្ថេរភាព សន្តិសុខ និងសុវត្ថិភាពសង្គម
155
24-February-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចវប្រតិបត្តិការប្រចាំខែកុម្ភះ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលក្រោមឱវាទ។


លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រត្តិការកន្លងមក។លោកក៏បានថ្លែងនូវការកោតសរសើ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលផែនជំនាញ អធិការដ្ឋាននគរបាលក្រុង/ស្រុក និងបណ្តាអង្គភាពចំណុះទាំងអស់ ទើបបានទទួលលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមគ្នានោះលោកក៏បានធ្វើការណែនាំ បច្ចេកទេស និងកិច្ចការចាំបាច់ដល់កងកម្លាំងទាំងអស់សម្រាប់យកទៅអនុវត្តសម្រាប់ខែបន្ទាប់ផងដែរ។ 


ដើម្បីធានាបានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្តដល់កម្លាំងនគរបាលទាំងអស់ដូចតទៅ៖

-ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

-ត្រូវទប់ស្កាត់រាល់ព័ត៌មានបំពុលសង្គម ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់

-សហការស្រាវជ្រាវ ទប់ស្កាត់ លុបបំបាត់ទីផ្សារទទួលផលចោរកម្ម ទីតាំងទទួលបញ្ជាំ និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ

-បន្តស្រាវជ្រាវទប់ស្កាត់ អំពើរជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឆ្លងដែនខុសច្បាប់

-ពង្រឹងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ក្មេងទំនើង និងបទល្មើសជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព

-បន្តរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្ត តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ អ.ន.ក្រ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត

-បង្កើនការគ្រប់គ្រង ការចុះបញ្ជីធ្វើសំរង់ស្ថិតិប្រជាពលរដ្ឋ និងជនបរទេស ស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុក

-ពង្រឹងការយាមល្បាត វេនប្រចាំបញ្ជា២៤ម៉ោង និងត្រៀមកម្លាំង សម្ភារមធ្យោបាយ ដើម្បីអន្តរាគមន៍ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសគ្រោះធម្មជាតិ និងករណីអគ្គិភ័យដែលអាចកើតមានជាយថាហេតុ

-ត្រូវពង្រឹងកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ