logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កីឡាករគុនខ្មែរក្រសួងមហាផ្ទៃ បញ្ចប់ការប្រកួតនៅឡាវ ដោយឈ្នះ៣ ចាញ់២ និងស្មើ១
116
17-November-2025
ព័ត៌មានកីឡា
តំណរភ្ជាប់

ប្រទេសឡាវ៖ កីឡាករគុនខ្មែរក្រសួងមហាផ្ទៃទាំង០៦រូប បានបញ្ចប់បេសកកម្មជាផ្លូវការក្នុងការប្រកួតកម្មវិធី V-Active Kun Khmer X Naga Mauy Lao ដែលបានរៀបចំឡើងនៅទីក្រុងប៉ាក់សេ ខេត្តចម៉្បាសាក់ ប្រទេសឡាវ។

លទ្ធផលដែលទទួលបានរបស់អត្តពលិកថ្នាលគុនខ្មែរក្រសួង មហាផ្ទៃទាំង០៦រូប គឺឈ្នះ៣ ចាញ់២ និងស្មើ១ មានដូចខាងក្រោម៖

១- កីឡាករ គឿន វឌ្ឍនា ផ្ដួលកីឡាករឡាវ Punya សន្លប់ទឹកទី១

២- កីឡាករ វុទ្ធី ម៉ារ៉ានិត ផ្ដួលកីឡាករឡាវ Phet Champhon សន្លប់ទឹកទី១

៣- កីឡាករ ផៃ ឧត្តម ផ្ដួលកីឡាករឡាវ Saen Xaiv សន្លប់ទឹកទី១

៤-កីឡាករ យឿន សារុន ស្មើពិន្ទុជាមួយកីឡាករឡាវ Inxelake ៥ -កីឡាករ រស់ លីហេង ចាញ់ពិន្ទុកីឡាករឡាវ Phet Donmuang

៦ -កីឡាករ រឿង ឌីណា ចាញ់ពិន្ទុកីឡាករឡាវ Kunpan


សូមជម្រាបជូនថា ការចេញទៅប្រកួតក្នុងកម្មវិធី V-Active Kun Khmer X Naga Mauy Lao ដែលរៀបចំឡើងនៅទីក្រុងប៉ាក់សេ ខេត្តចម៉្បាសាក់ ប្រទេសឡាវ លើកនេះ បានដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក ស្រ៉ឺ ស្រេង (សំណព្វ) ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅកាលថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕


ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ